រោងចក្រថាមពលនុយក្លេអ៊ែរZaporizhzhia របស់អ៊ុយក្រែន។ (រូបថត៖ AFP/TTXVN) |
លោកនាយករដ្ឋមន្ត្រី Shmygal បានឲ្យដឹងថា ក្រុមអធិការកិច្ច IAEA នឹងត្រូវដាក់ពង្រាយទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងទីក្រុង Zaporizhzhia, Rivne, Khmelnytskyi, Pivdennoukrainska និង Chernobyl ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានោះទេ។ លោក Shmygal បានបន្ថែមថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំជាមួយអគ្គនាយក IAEA លោកបានរំលឹកឡើងវិញនូវការអំពាវនាវមិនធ្វើយោធូបនីយកម្មនៅតំបន់ជុំវិញរោងចក្រនៅ Zaporizhzhia ហើយបានលើកច្បាស់ថា នេះអាទិភាពរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ៕

