ការព្យាករណ៍នេះគឺផ្អែកលើគោលនយោបាយបច្ចុប្បន្នរបស់ប្រទេសជានានាជុំវិញពិភពលោកទាក់ទងនឹងតម្រូវការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលស្អាត ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាសកល។ យោងតាម IEA សមាមាត្រនៃឥន្ធនៈហ្វូស៊ីលនៅក្នុងការផ្គត់ផ្គង់ថាមពលសកលសរុបនៅតែរក្សានៅកម្រិត ៨០% អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ ហើយនឹងថយចុះមកត្រឹម ៧៣% នៅឆ្នាំ ២០៣០។ ការបំភាយឧស្ម័ន CO2 ទាក់ទងនឹងថាមពលសកល នឹងឈានដល់កំពូលនៅឆ្នាំ ២០២៥។

យោងតាម IEA នៅឆ្នាំ ២០២០ ក្នុងចំណោមរថយន្ត ២៥ គ្រឿងដែលលក់នៅលើទីផ្សារ មានតែរថយន្តមួយគ្រឿងប៉ុណ្ណោះដែលជារថយន្តអគ្គិសនី។ ទោះយ៉ាងណាក៏ដោយនៅឆ្នាំ ២០២៣ ក្នុងចំណោមរថយន្ត ៥ គ្រឿងត្រូវបានលក់នោះ នឹងមានរថយន្តអគ្គីសនីមួយគ្រឿង។ លើសពីនេះ សមត្ថភាពផលិតថាមពលកកើតឡើងវិញនឹងឈានដល់កំណត់ត្រាថ្មីគឺចំនួនជាង ៥០០ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ ២០២៣។ យោងតាមគោលនយោបាយនាបច្ចុប្បន្ន ថាមពលកកើតឡើងវិញត្រូវបានរំពឹងថានឹងរួមចំណែក ៨០% នៃសមត្ថភាពផលិតអគ្គិសនីប្រភេទថ្មី នៅឆ្នាំ ២០៣០ ដែលថាមពលពន្លឺព្រះអាទិត្យស្រូបយកជាងពាក់កណ្តាលនៃការពង្រីកថាមពលកកើតឡើងវិញខាងលើ៕