![]() |
នៅក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែល ILO សម្រេចបានតាមរយៈដំណើរ ១០០ ឆ្នាំ ដោយគោលដៅ កសាងសន្តិភាពឈរលើមូលដ្ឋានយុត្តិធម៌សង្គម។ លោកស្រី Truong Thi Mai បានអះអាងថា វៀតណាមប្តេជ្ញា រួមដំណើរជាមួយ ILO ដើម្បីគោលបំណងដ៏ថ្លៃថ្លាកសាងសន្តិភាពដោយឈរលើមូលដ្ឋានយុត្តិធម៌សង្គម ហើយនោះក៏ជាសតិអារម្មណ៍របស់លោកប្រធាន ហូជីមិញ។ លោកស្រីបន្តសង្កត់ធ្ងន់ថា វៀតណាមតែងតែយកគោលដៅអភិវឌ្ឍន៍ដោយយកប្រជាជនជាមជ្ឈភាព ជំរុញនិងការពារសិទ្ធិ រួមទាំងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិងនិយោជក កសាងប្រព័ន្ធសន្តិសុខសង្គម ការពារក្រុមងាយរងគ្រោះដើម្បីកុំអោយមាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។
ជាការឆ្លើយតប លោកស្រី Deborah Greenfield បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញា លេខ ៩៨ របស់ ILO ស្តីពីសិទ្ធិក្នុងការរៀបចំនិងចរចាជាសមូហភាពនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលកន្លងមក។ លោកស្រី Deborah Greenfield បានសន្យាថា ILO នឹងបន្តគាំទ្រដល់វៀតណាមក្នុងដំណើរការធ្វើកំណែទម្រង់គោលនយោបាយពលកម្មនិងសន្តិសុខសង្គម រួមទាំងដោះស្រាយយ៉ាងល្អរាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងដំណើរការផ្ទេប្តូរទៅជាសេដ្ឋកិច្ចទីផ្សារនិងសមាហរណកម្មអន្តរជាតិ៕

