សេចក្តីប្រកាសរបស់ IMF បានឲ្យដឹងថា បើទោះបីការកាត់បន្ថយត្រឹមតែ ០,១%ក៏ដោយ សម្រាប់ប្រទេសជាក់ស្តែងមួយចំនួន កំរិតនៃការព្យាករណ៍កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាម IMF សកម្មភាពផលិតនៅទូទាំងពិភពលោកបានជាប់គាំងដោយសារតែបញ្ហាខ្សៃសង្វាក់ផ្គត់ផ្គង់ ការខ្វះខាតសមាសធាតុសំខាន់ៗដូចជាឧបករណ៍អេឡិចត្រូនិក ការបិទកំពង់ផែសមុទ្រនិងការខ្វះរថយន្តដឹកទំនិញ ខ្វះកម្លាំងពលករដោយសារតែវិធានការបិទខ្ទប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ អតុល្យភាពនៃការផ្គត់ផ្គង់និងតម្រូវការបានធ្វើឱ្យតម្លៃកើនឡើងនិងជំរុញអតិផរណា។
IMF ក៏បានព្រមានពីភាពខុសគ្នាដ៏គ្រោះថ្នាក់នៅក្នុងចក្ខុវិស័យសេដ្ឋកិច្ចដោយសារតែ “អសភាពវ៉ាក់សាំងដ៏ធំ” ខណៈពេលដែលប្រជាជនប្រហែល ៩៦% នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅតែមិនបានចាក់វ៉ាក់សាំង ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចទាបក្នុងរយៈពេលវែង ភាពក្រីក្រនិងហានិភ័យអតិផរណាកើនឡើង៕
