រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ Reuters)

នៅក្នុងជំនួបថ្ងៃទី ១១ ខែមិនា រវាងលេខាកិច្ចការបរទេស ឥណ្ឌាលោក Vijay Gokhale និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅរដ្ឋធានីវ៉ាស៊ីនតោននោះ ភាគីទាំងពីរបានឯកភាពគ្នាថា “គប្បីដាក់ការទទួលខុសត្រូវសម្រាប់បណ្ដាប្រទេសដែលគាំទ្រ ឬលើកទឹកចិត្តដល់ភេរវកម្មក្រោមគ្រប់រូបភាព”។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនោះ លេខាកិច្ចការបរទេស ឥណ្ឌាលោក Vijay Gokhale គ្រោងនឹងជួបចរចាជាមួយសមភាគីទទួលបន្ទុកបណ្ដាបញ្ហានយោបាយ លោក David Hale និងសមភាគីទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ លោកស្រី Andrea Thompson៕