នៅក្នុងសន្និសីទនេះ បណ្ដាប្រទេសអាស៊ានបានចែករំលែកនូវទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីលើគ្រប់ជ្រុងជ្រោយរវាងឥណ្ឌា និងអាស៊ាននិយាយរួម និងសក្តានុភាពសហប្រតិបត្តិការរវាងឥណ្ឌា ជាមួយសមាជិកអាស៊ាននីមួយៗនិយាយដោយឡែក ក៏ដូចជាសក្កានុភាព និងឱកាសសហប្រតិបត្តិការរវាងភាគីទាំងពីរ។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលទទួលបានរវាងភាគីទាំងពីរលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងផ្ដល់នូវព័ត៌មានជូនសហគ្រាស និងវិនិយោគិនឥណ្ឌានូវបរិយាកាស គោលនយោបាយវិនិយោគ និងគ្រប់វិស័យដែលត្រូវបានលើកទឹកចិត្តវិនិយោគនៅវៀតណាមផងដែរ៕