លោកឯកអគ្គរដ្ឋទូត T.S.Tirumurti ប្រធានស្ថានបេសកកម្មឥណ្ឌាប្រចាំអ.ស.ប។ (រូបថត៖ TTXVN) |
និយាយអំពីគំនិតផ្ដួចផ្ដើមដែលវៀតណាមបានស្នើឡើងនៅក្រុមប្រឹក្សាសន្តិសុខ លោកឯកអគ្គរដ្ឋទូត Tirumurti បានសង្កត់ធ្ងន់ថា វៀតណាមបានផ្ដល់អាទិភាពដល់ បញ្ហាសំខាន់មួយចំនួន ដូចជាជំរុញសេចក្ដីសម្រេចចិត្តអំពីការការពារហេដ្ឋារចនា សម្ព័ន្ធក្នុងជម្លោះ។ វៀតណាមក៏បានចេញសេចក្ដីថ្លែងការណ៍ប្រធាន អំពីបញ្ហាគ្រាប់ បែកមីន ដែលដើរតួនាទីដ៏សែនសំខាន់ ជាពិសេសគឺក្នុងបរិបទដែលកម្លាំងភេរវកម្ម កំពុងសំដៅទៅលើកងកម្លាំងរក្សាសន្តិភាព។
ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបាននាំមកនូវជ្រុងសម្លឹងមើលដ៏សំខាន់ មួយ ក្នុងសម័យពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ ជាពិសេសគឺពាក់ព័ន្ធដល់បញ្ហា មីយ៉ាន់ម៉ា។ ឥណ្ឌា គាំទ្រចំពោះគំនិតផ្ដួចផ្ដើមទាំងអស់របស់វៀតណាម ព្រោះប្រទេស ទាំងពីរជាប្រទេសអាស៊ី ហើយមានចំណុចដូចគ្នាជាច្រើនក្នុងបញ្ហានានាដែលជា អាទិភាពរួម៕

