នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (នៅចំកណ្តាល)

ក្នុងកិច្ចសន្ទនានេះ លោក Narendra Modi បានរំលឹកឡើងវិញនូវទស្សនៈរបស់លោក អំពីសន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងពេលនោះ លោក Imran Khan បានសង្កត់ធ្ងន់ លើតួនាទីដ៏សំខាន់នៃប្រទេសទាំងពីរក្នុងការនាំមនុស្សរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ និងភាពអត់ឃ្លាន ព្រមទាំងអះអាងថាប្រទេសទាំងពីរគប្បីដោះស្រាយបញ្ហានានា នាពេលបច្ចុប្បន្នតាមរយៈកិច្ចសន្ទនាផងដែរ។ ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគិស្ថាន តែងតែ ស្ថិតនៅក្នុងសភាពការណ៍តានតឹងក្នុងរយៈពេលច្រើនឆ្នាំកន្លងមកហើយ ខណៈដែលកិច្ច សន្ទនាដោយផ្ទាល់ត្រូវបានខកខានដោយសារការជម្លោះផ្នែកការទូតនិងការបាញ់កាំភ្លើងតបតគ្នានៅបណ្តោយព្រំប្រទល់គ្រប់គ្រង (LOC) ដែលបែងចែកតំបន់វិវាទនៅតំបន់ Kashmir៕