ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើតឱកាសសម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងឥណ្ឌានិងអាស៊ាន ព្រមទាំងការភ្ជាប់សហគ្រាស ផ្សព្វផ្សាយនិងណែនាំផលិតផល សេវាកម្ម និងចុះហត្ថលេខាលើព្រមព្រៀងនានា ដើម្បីរួមចំណែកក្នុងការដោះស្រាយឧបសគ្គខាងពាណិជ្ជកម្មក៏ដូចជាណែនាំរដ្ឋនានា ដែលជាកំលាំងចលករនៃកំណើនរបស់ឥណ្ឌា។ ក្នុងរយៈពេលពីរថ្ងៃ កិច្ចប្រជុំនេះនឹង ផ្តោតលើវិស័យបច្ចេកវិទ្យាព័ត៌មាន ពាណិជ្ជកម្ម អេឡិចត្រូនិច និងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលនិងឱសថ ក៏ដូចជាក្នុងវិស័យអប់រំនិងអភិ វឌ្ឍជំនាញ និងវប្បធម៌ ទេសចរណ៍ជាដើម៕