នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ថ្លែងនៅពិធីអបអរសាទរខួបលើកទី ៧៥ ទិវាបុណ្យ ឯករាជ្យជាតិ។ (រូបថត៖ ANI) |
ក្នុងឱកាសនេះ នាថ្ងៃទី ១៥ សីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានាធិបតីឥណ្ឌាលោក Droupadi Murmu នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានផ្ញើសារទូរលេខ អបអរសាទរចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានផ្ញើសារទូរលេខអបអរសាទរចំពោះប្រធាន ព្រឹទ្ធសភាឥណ្ឌាលោក Jagdeep Dhankhar និងប្រធានសភាជាន់ទាបលោក Om Birla។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានផ្ញើសារទូរលេខអបអរសាទរ ដល់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ផងដែរ៕

