![]() |
ថ្លែងមតិទៅកាន់អ្នកបោះឆ្នោតនៅទីក្រុង Jakarta បេក្ខជនទាំងពីររូបបាន ប្តេជ្ញានឹងចូលរួមការរកសម្លេងឆ្នោតជ្រើសតាំងធ្វើជាប្រធានធិបតីដោយសន្តិវិធី និងតម្លាភាពផងដែរ។ យោងតាមមជ្ឈដ្ឋានអ្នកវិភាគយុទ្ធនាការ រកសម្លេងឆ្នោត នេះភាគច្រើនផ្តោតទៅលើបញ្ហាលេចធ្លោមួយចំនួន ក្នុងនោះមានវិស័យសេដ្ឋកិច្ច ស្ថានភាពវិសមភាព។ គួរបញ្ជាក់ដែរថា គ្រោងនឹងមានអ្នកបោះឆ្នោតចំនួន ១៨៦ លាននាក់នឹងចូលរួមការបោះឆ្នោតសកលនេះនាថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ដើម្បីចាប់ផ្តើមជ្រើសរើសប្រធានាធិបតី រដ្ឋសភា និង ក្រុមប្រឹក្សា មូលដ្ឋានផងដែរ៕

