![]() |
នាថ្ងៃទី ២៨ ខែកញ្ញា ប្រជាជននៅទូទាំងប្រទេសឥណ្ឌូនេស៊ីបានឆ្ពោះទៅកាន់ទីក្រុង Palu ដើម្បីរំលឹក
វិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដោយសារ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលធ្វើឲ្យមនុស្សជាង ៤ ពាន់នាក់ត្រូវស្លាប់បាត់បង់ជីវិត។
តាមការគ្រោងទុក ពិធីបួងសួងដោយទ្រង់ទ្រាយធំមួយត្រូវបានរៀបចំឡើងនាថ្ងៃទី ២៨ ខែកញ្ញា ដើម្បី រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដោយសារ គ្រោះរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រនិងរលកយក្សស៊ូណាមិ ដែលបានបំផ្លិចបំផ្លាញទីក្រុង មាត់ សមុទ្រ ចំណុះកោះ ស៊ូឡាវ៉ាសស៊ីកាលពី ឆ្នាំ ២០១៨៕

