ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីនឹងបើកខ្សែផ្លូវជើងទឹក Dumai-Malacca

នេះគឺជាគម្រោងដែលបានស្នើឡើងនៅក្នុងក្រុមការងារដឹកជញ្ជូនតាមជើងទឹកអាស៊ាន (MTWG) និងជាគម្រោងមួយក្នុងចំណោមគម្រោងអាទិភាពក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងផែនការសកម្មភាពប្រ៊ុយណេ។ យោងតាមផែនការនេះ ខ្សែផ្លូវជើងទឹក អាចបើកនៅខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅចុងឆ្នាំ ២០១៩ ខាងមុខ៕