(រូបថត៖ G20.org) |
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី៨ ខែកក្កដានៅកោះបាលី កិច្ចប្រជុំ G20 FMM មានសម័យប្រជុំចំនួន២។សម័យប្រជុំដំបូងស្តីពីការបង្កើនពហុភាគីនិយម នឹងពិភាក្សា អំពីវិធានការរួមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាសកល និងការកសាងទំនុកចិត្ត រវាងប្រទេសនានា តាមនោះបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ថិរភាព សន្តិ ភាព និងការអភិវឌ្ឍរបស់ពិភពលោក។ សម័យប្រជុំទីពីរស្តីពីសន្តិសុខស្បៀងអាហារ និងសន្តិសុខថាមពល នឹងពិភាក្សាអំពីជំហានយុទ្ធសាស្ត្រដើម្បីជំនះពុះពារលើវិបត្តិ ស្បៀងអាហារ កង្វះជី និងការកើនឡើងតម្លៃទំនិញសកល៕

