![]() |
ក្នុងសេចក្តីជូនដំណឹងដែលបង្ហោះឡើងនាថ្ងៃដដែលនៅលើគេហទំព័រ Amaq របស់ IS ក្រុមភេរវកម្មនេះ បានលើកសំលេងថាទទួលស្គាល់ជាជនដៃដល់បានវាយប្រហារបង្ហូរឈាមទៅលើការិយាល័យនៃក្រុមហ៊ុនសំណង់ឯកជន ដែល បណ្តាលឲ្យមនុស្សចំនួន ១៦ នាក់ស្លាប់។ យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ខេត្ត Nangarhar អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២ នាក់បានធ្វើបំផ្ទុះគ្រាប់បែកនៅខាងក្រៅការិយាល័យក្រុមហ៊ុនសំណង់ ខណៈដែលជនដៃដល់២នាក់ទៀតបានបាញ់កាំភ្លើងទៅលើការិយាល័យនេះ។ កម្លាំងសន្តិសុខបានកំទិចខ្មាន់កំភ្លើង២នាក់ពោលខាងលើនេះ៕

