![]() |
អ្នកជំនាញស៊ីរីលោក Nicholas Heras បានវិភាគថាក្នុងរយៈពេល ៣ ខែកន្លងមកនេះ IS បានធ្វើការវាយប្រហារជាប្រចាំទៅលើតំបន់ដែលកាន់កាប់ដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ក្រោមគ្រប់រូបភាពផ្សេងៗគ្នា។ លោក Heras ក៏បានឲ្យដឹងថាគោលដៅនៃការធ្វើសកម្មភាពរបស់ IS នៅតំបន់នេះគឺ ផ្តោតលើការគំរាមកំហែងនិងបំភ័យកងកម្លាំងរបស់ SDF ផងដែរ។ អ្នកជំនាញ Hassan បានវាយតម្លៃថារាល់ទង្វើរទាំងនេះគឺដើម្បីបញ្ចុះបញ្ចូលប្រជាជនជឿជាក់ថា IS នឹងមិនដែលរលាយបាត់បង់នោះទេ ព្រមទាំងធ្វើឱ្យមុខសញ្ញាណាមួយដែលពួកគេជ្រើសរើសគឺត្រូវមានជំនឿទុកចិត្តទៅលើអនាគតនិងគង់វង្សជាយូរអង្វែងដោយគ្មានព្រំដែនរបស់អង្គការនេះផងដែរ៕

