មឈូសរបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។ រូបថត៖ Mohammad Sajjad/AP |
សេចក្តីប្រកាសនៅលើគេហទំព័ររបស់សាខា IS បានលើកច្បាស់ថា អ្នកវាយប្រហារអត្តឃាតបានបំផ្ទុះអាវកាក់ដែលពោរពេញទៅដោយគ្រឿងផ្ទុះ។
ការបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារទៅលើហ្វូងអ្នកគាំទ្រនៃក្រុម Jamiat Ulema Islam-Fazl (JUI-F) ដែលជាគណបក្សអ៊ីស្លាមនិយមតឹងរឹងរបស់ប៉ាគីស្ថាន និងជាដៃគូចម្រុះក្នុងរដ្ឋាភិបាល ខណៈដែលពួកគេបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Khar ខេត្ត Khyber Pakhtunkhwa ។ ក្នុងចំណោមជនរងគ្រោះមានកុមារជាច្រើននាក់ផងដែរ៕

