ក្នុងពេលជាមួយគ្នានោះ ទីបញ្ជាការកណ្តាលរបស់កងទ័ពអាមេរិក (CENTCOM) បានបញ្ជាក់ថា កម្លាំងនេះបានវាយប្រហារមីស៊ីលប្រឆាំងនាវាចល័តចំនួន ៣ គ្រាប់ យានក្រោមទឹកគ្មានមនុស្សបើក (UUV) ១ គ្រឿង និងទូកលើផ្ទៃទឹកគ្មានមនុស្សបើក (USV) ចំនួន ១ គ្រឿង ។

CENTCOM បានកត់សម្គាល់ថា នេះជាលើកដំបូងដែលទីភ្នាក់ងារនេះបានឃើញក្រុម Houthi ដាក់ពង្រាយ UUV ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែតុលា។ CENTCOM បានកំណត់ថា៖ មីស៊ីល និងយានជំនិះខាងលើជាការគំរាមកំហែងហៀបកើតឡើងចំពោះនាវាកងទ័ពជើងទឹក និងនាវាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ CENTCOM ក៏បានសង្កត់ធ្ងន់ថា ការវាយឆ្មក់ខាងលើដោយយោធាអាមេរិកមានគោលដៅ«ធ្វើឱ្យដែនសមុទ្រអន្តរជាតិកាន់តែមានសុវត្ថិភាព» ៕