របាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink បានបង្ហាញថា ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍របស់វៀតណាមបន្តកែលម្អយ៉ាងខ្លាំង ទាំងចំណាត់ថ្នាក់ និងអត្រាកំណើន។ ជាពិសេស វៀតណាមបានកើន ៥ កាំឡើងដល់ចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ របាយការណ៍នេះបានវាយតម្លៃថា វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើនលេចធ្លោ ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ពី ២១-៥០ ទូទាំងពិភពលោក។
StartupBlink វាយតម្លៃថា វៀតណាម និងថៃ គឺជាប្រទេសទាំងពីរដែលមានកំណើនលេចធ្លោនៅក្នុងតំបន់។ នៅកម្រិតទីក្រុង ទីក្រុងហូជីមិញរបស់វៀតណាមបានចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មកំពូលទាំង ១០០ ទូទាំងពិភពលោកជាលើកដំបូង ដោយឡើង ១២កាំ ជាប់ចំណាត់ថ្នាក់លេខ ៩៨ នៅលើពិភពលោក៕
Global Startup Ecosystem Index គឺជាតារាងរៀបចំណាត់ថ្នាក់ប្រចាំឆ្នាំដែលបានបោះពុម្ពផ្សាយដោយ StartupBlink ចាប់តាំងពីឆ្នាំ ២០១៧ មក ដោយវាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មរបស់ប្រទេស និងទីក្រុងនានាទូទាំងពិភពលោកដោយផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗ រួមទាំងទំហំប្រតិបត្តិការ គុណភាពប្រព័ន្ធអេកូឡូស៊ី និងបរិយាកាសអាជីវកម្ម។ របាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink ត្រូវបានធ្វើឡើងដោយមានការចូលរួមពីទីក្រុងជាង ១៥០០ នៅក្នុងប្រទេសចំនួន ១២០ ទូទាំងពិភពលោក៕
