លោកក៏បានឲ្យដឹងថា "មិនមានដំណោះស្រាយយោធាណាមួយសម្រាប់ជម្លោះ" នៅក្នុងតំបន់ហ្គាហ្សា សម្បីតែមិនមានក្រុមហាម៉ាស់នៅក្នុងទឹកដីនេះក៏ដោយ។

ផ្តល់ជំនួយសម្រាប់ប្រជាជនក្នុងតំបន់ហ្គាហ្សា នៅច្រកព្រំដែន Rafah នៅថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៣ ។ រូបថត៖ THX/TTXVN

នាថ្ងៃដដែល ថ្លែងក្នុងដំណើរទៅកាន់ទីក្រុង Sarajevo (បូស្នៀ) រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Kajsa Ollongren បានឲ្យដឹងថា ការផ្អាកសកម្មភាពប្រយុទ្ធគ្នាបានដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្គាហ្សា។

នាថ្ងៃទី ៦ វិច្ឆិការដែរ ប្រធាន EC លោកស្រី Ursula von der Leyen បានប្រកាសថា EU នឹងបង្កើនជំនួយមនុស្សធម៌ចំនួន ២៥ លានអឺរ៉ូ (២៦,៩លានដុល្លារអាមេរិក)ទៅកាន់តំបន់ហ្គាហ្សា។ ការសម្រេចចិត្តនេះ បានបង្កើនជំនួយមនុស្សធម៌សរុប សម្រាប់ជនស៊ីវិលនៅក្នុងទឹកដីនេះឡើដល់ ១០០លានអឺរ៉ូ។

នាថ្ងៃដដែល អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) វរសេនីយ៍ទោ Avichay Adraee បានឲ្យដឹងថា ប្រទេសនេះនឹងបើកច្រករបៀងមនុស្សធម៌ឡើងវិញដែលអនុញ្ញាតឱ្យជនស៊ីវិលប៉ាឡេស្ទីនពីភាគខាងជើងតំបន់ហ្គាហ្សា ជ្រកកោននៅភាគខាងត្បូងនៃទឹកដីនេះ។ តាមនោះ ច្រករបៀងមនុស្សធម៌ត្រូវបានបើកចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ២:០០ រសៀល នៅថ្ងៃតែមួយ(ម៉ោងក្នុងស្រុក)។

ក្នុងពេលជាមួយគ្នានោះ ការនាំយកពលរដ្ឋបរទេសចេញពីតំបន់ហ្កាហ្សាក៏បានចាប់ផ្តើមឡើងវិញចាប់តាំងពីថ្ងៃទី៦ខែវិច្ឆិការផងដែរ៕