ថវិកាទាំង​នេះនឹងត្រូវបាន​ប្រគល់ទៅឱ្យក្រសួងថាមពលអាមេរិក ដើម្បីធ្វើការផ្ទៀងផ្ទាត់ ការត្រួតពិនិត្យ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយ​ទន្ទឹមនឹងនោះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់អ៊ីរ៉ង់ពីការអភិវឌ្ឍ ឬធ្វើជាម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ។

សំណើនេះត្រូវបានធ្វើឡើង​ក្នុង​បរិបទដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តការចរចាបច្ចេកទេសនៅប្រទេសស្វីស ដើម្បីអនុវត្តន៍ជាក់ស្តែងនូវអនុស្សរណៈ​ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបានចុះហត្ថលេខានៅពាក់កណ្តាលខែមិថុនា។ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក អនាគតនៃឃ្លាំងស្តុកសារធាតុ​អ៊ុយរ៉ាញ៉ូមដែលត្រូវបាន​ចម្រាញ់របស់ទីក្រុងតេអេរ៉ង់ គឺជាចំណុចសំខាន់​នៃការចរចា៕​