បច្ចុប្បន្នអាស៊ីគឺជាតំបន់ដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានអ្នកជំងឺសរុបចំនួន ៦៧.៨១ លានករណី។ អឺរ៉ុបមានករណីឆ្លងជំងឺចំនួន ៥៤,១៩ លានករណី, អាមេរិកខាងជើងមានចំនួន ៤៦,១២ លានករណី, អាមេរិកខាងត្បូងមានចំនួន ៣៦.៦០ លានករណី និងទ្វីបអូសេអានីមានចំនួន ១៤៥.៤៦៣ ករណី៕
ជំងឺកូវីដ ១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅទូទាំងពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិពិភពលោក worldometer.info គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៣ ខែសីហា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ថ្មី ជាង ២១២.៥៥ លានករណី ក្នុងនោះមានករណីស្លាប់ជាង ៤.៤៤ លាននាក់។
