![]() |
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី៣ដល់ថ្ងៃទី ៤ ខែមីនា ) ពីទីក្រុងសេអ៊ូល ប៊ូសាន មកកាន់ទីក្រុងហាណូយ ទីក្រុងហូជីមិញ នឹងចុះចតនៅអាកាសយានដ្ឋាន Van Don (ខេត្ត Quang Ninh) Can Tho , Phu Cat (ខេត្ត Quy Nhon) តាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច។
ដើម្បីការពារសុវត្ថិភាពនិងសុខភាពសម្រាប់ពលករ អាកាសយានិកទាំងអស់នៅលើជើងហោះហើរទាំងនេះ នឹងត្រូវបានបំពាក់ដោយឧបករណ៍ការពារសុខាភិបាលផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានធ្វើការកំចាត់មេរោគជើងយន្តហោះទាំងអស់ដែលវិលត្រឡប់មកវិញពីប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតនេះដោយភាពម្ចាស់ការ។
ក្រុមហ៊ុននេះនឹងជូនដំណឹងយ៉ាងទូលំទូលាយដល់អតិថិជនអំពីផែនការធ្វើអាជីវកម្មជើងហោះហើរទៅកាន់ប្រទេសកូរ៉េត្បូងឱ្យបានឆាប់ៗ នៅពេលដែលជំងឺរាតត្បាត Covid-19 មានការវិវត្តន៍យ៉ាងវិជ្ជមានផងដែរ៕

