អគ្គនាយកទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) លោក Rafael Grossi។(រូបថត៖ AFP/VNA) |
ថ្លែងនៅចំពោះមុខគណៈប្រតិបត្តិ IAEA បន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំនៅ រដ្ឋធានីតេអេរ៉ង់ លោក Grossi ឲ្យដឹងថា ទោះជាបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តក៏ដោយ ប៉ុន្តែលោកមិនអាចសម្រេចបានការព្រមព្រៀងណាមួយ ជាមួយមន្ត្រីនៃ ប្រទេសសាធារណៈរដ្ឋអ៊ីស្លាមមួយនេះ សំដៅដោះស្រាយការជជែកវែកញែកពាក់ ព័ន្ធដល់ការឃ្លាំមើលកម្មវិធីបរិមាណូរបស់ប្រទេសនេះ។ លោកបានសង្កត់ធ្ងន់ថា ពេល វេលាដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មិនមានច្រើនទៀតទេ។ ទោះយ៉ាង ណាក៏ដោយ IAEA នៅតែកំពុងចរចាជាមួយអ៊ីរ៉ង់ ហើយនឹងមិនបោះបង់ចោលការទទួល បានការយល់ដឹងមួយចំនួនជាមួយប្រទេសនេះឡើយ។
គួរជម្រាបថា មួយថ្ងៃមុននោះ លោកអគ្គនាយក Grossi បានជួបចរចាជាមួយ មន្ត្រីអ៊ីរ៉ង់ មួយសប្ដាហ៍មុនពេលដែលជំនួបចរចាសំដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ បន្តឡើងវិញ។ លោកសង្ឃឹមថា ភាគីទាំងពីរអាចសម្រេចបានវឌ្ឍនភាព លើបញ្ហាមួយចំនួនដូចជាការដំឡើងកាមេរ៉ានៅមូលដ្ឋាននុយក្លេអ៊ែរ TESA Karaj ហើយស្ដារយន្តការឃ្លាំមើលនិងផ្ទៀងផ្ទាត់របស់ IAEA នៅប្រទេសនេះ៕

