ប្រធានាធីបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un

លោក Trump ក៏បានអះអាងសារជាថ្មីម្តងទៀតថាជំនួបជាមួយ លោក Kim នឹងប្រព្រឹត្តទៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅ អាមេរិកនាថ្ងៃទី៦ខែវិច្ឆិកាខាងមុខ។ នាបច្ចុប្បន្ន អាមេរិក និង ស.ប.ប កូរ៉េ គ្មាន ទំនាក់ទំនងខាងកាទូតណាមួយឡើយ ហើយទីតាំងចំនួន២ដែលត្រូវបានចាត់ទុក ថាអាចប្រព្រឹត្តទៅជំនួបកំពូលនេះគឺនៅស៊ុយអែត ដែលជាប្រទេសមានស្ថានទូត ប្រចាំនៅទីក្រុងព្យុងយ៉ាងនិងប្រទេសស្វីស ៕