ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ (រូបថត៖ TTXVN) |
“ខ្ញុំរំពឹងថា ជាមួយនឹងការប្តេជ្ញាចិត្ត ការស្រុះចិត្តគំនិត និងដើម្បីផលប្រយោជន៍ របស់ភាគីពាក់ព័ន្ធ នាពេលខាងមុខ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរ ជាតិ ការងារទាក់ទាញនិងធ្វើអាជីវកម្មទុនវិនិយោគនឹងកាន់តែជាក់ស្ដែង ទាំងបរិមាណ និងគុណភាព ទាំងទទឹងនិងជម្រៅ។ ជោគជ័យរបស់អ្នកគឺជាកាណាលផ្សព្វផ្សាយដ៏ មានប្រសិទ្ធភាពបំផុតសម្រាប់បរិយាកាសវិនិយោគ និងធុរកិច្ចរបស់ទីក្រុង Da Nang រួមចំណែកផ្សព្វផ្សាយសារអំពី Da Nang - ទីក្រុងគួរឲ្យរស់នៅ គួរឲ្យវិនិយោគ ទៅកាន់ សហគមន៍ធុរកិច្ចក្នុងស្រុកនិងបរទេស”។
នៅក្នុងវេទិកានេះផងដែរ គណៈកម្មាធិការប្រជាជន និងស្ថាប័នមានសមត្ថកិច្ចនៃ ទីក្រុងក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការអន្តរ ជាតិ និងសហគ្រាសធំៗដូចជា៖ សម្ព័ន្ធក្រុមហ៊ុន Synopsys; សម្ព័ន្ធក្រុមហ៊ុន Intel; ផ្តល់លិខិតផ្ដល់សច្ចាច័នលើការវិនិយោគដល់ក្រុមហ៊ុន KP Aero (កូរ៉េខាងត្បូង) ជាមួយនឹងគម្រោងអវកាសដែលមានតម្លៃ ២០ លានដុល្លារអាមេរិក៕

