ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី Trump បានលើកច្បាស់ថា យើងខ្ញុំនឹងមានជំនួបនៅក្នុងសន្និសីទ G20 ជាទីកន្លែងដែលលោក Vladimir Putin និងខ្ញុំនឹងទៅចូលរួម ក៏ដូចជាការទន្ទឹងរង់ចាំជំនួបនេះផងដែរ។

ក៏នៅក្នុងសន្និសីទកាសែតនេះ លោកប្រធានាធិបតីអាមេរិកបន្តវាយប្រហារ លើការស៊ើបអង្កេតអំពីលទ្ធភាពនៃការសំគំនិតគ្នារវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជាមួយរុស្ស៊ី ហើយចាត់ទុកថានេះគឺជា “ល្បែងបោកប្រាស់” ក៏ប៉ន្តែលោកបានសង្កត់ធ្ងន់ថា លោកគ្មានផែនការរាំងស្កាត់ការស៊ើបអង្កេតនេះឡើយ។

មុននេះ នាថ្ងៃដដែល ជំនួយការគោលនយោបាយកិច្ចការបរទេស នៃវិមានក្រឹមឡាំងលោក Yuri Ushakov បានជូនដំណឹងថា ប្រធានាធិបតី លោកVladimir Putinនិងសមភាគីអាមេរិក លោក Donald Trump នឹងមានជំនួបក្នុងអំឡុងពេលទទួលទានអាហារថ្ងៃត្រង់នៅវិមាន Elysees ក្នុងទីក្រុងប៉ារីស នាថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខផងដែរ៕