រដ្ឋសភាវៀតណាមតែងតែគាំទ្ររដ្ឋាភិបាល ក្រសួង វិស័យ និងមូលដ្ឋាននានាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនជាមួយប៉ាឡេស្ទីន។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានសម្តែងទំនុកចិត្តថា ឯកអគ្គរដ្ឋទូតលោក Saadi Salama នឹងបន្តចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាង វៀតណាមនិងប៉ាឡេស្ទីនបន្ថែមទៀត។ ហើយក្នុងពេលជាមួយគ្នានេះ ជំរុញកិច្ចសហប្រតិបត្តិការរវាងសភាវៀតណាម និងប៉ាឡេស្ទីន។

ចំពោះឯឯកអគ្គរដ្ឋទូតលោក Saadi Salama បានបញ្ជាក់ថា លោកតែងតែមានក្តីស្រឡាញ់ និងយកចិត្តទុកដាក់ជាពិសេសចំពោះប្រទេសវៀតណាម ហើយសូមជូនពរឱ្យវៀតណាមបន្តសម្រេចបាននូវភាពជោគជ័យថ្មីៗក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងពេលជាមួយគ្នានេះ វៀតណាមរួមចំណែកដល់ការលើកកម្ពស់ និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាម និងប៉ាឡេស្ទីនជាពិសេស និងបណ្តាប្រទេសអារ៉ាប់ជាទូទៅ៕