![]() |
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ ពង្រឹងទំនាក់ទំនងជាមួយបែលហ្ស៊ីក ដែលជាដៃគូសំខាន់របស់វៀតណាមនៅទ្វីបអឺរ៉ុបនិងសហ ភាពអឺរ៉ុប (EU)។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថា វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហើយសង្ឃឹមថា បែលហ្សីកនឹងបន្តគាំទ្រការចុះហត្ថលេខាក៏ដូចជាការអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះផងដែរ។
ចំណែកឯកអគ្គរដ្ឋទូត លោក Paul Jansen បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងយ៉ាងល្អប្រសើរនិងកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។ ភាគីទាំងពីរបានសម្តែងនូវជំនឿរបស់ខ្លួនថា ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរក្នុងយន្តការពហុភាគី វៀតណាមនិងបែលហ្ស៊ីកនឹងរួមចំណែកជាវិជ្ជមានចំពោះសន្តិភាព ភាពរុងរឿង ស្ថិរភាពក្នុងតំបន់និងអន្តរជាតិ៕

