ទិដ្ឋភាពនៃជំនួបធ្វើការ។ |
នៅក្នុងជំនួបធ្វើការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដែលស្ថិតនៅ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍បានផ្លាស់ប្តូរ និងពិភាក្សាលើខ្លឹមសារទាក់ទងនឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់លើវិស័យ៖ កិច្ចការបរទេស សេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ តំណាងខេត្ត Gia Lai, Kon Tum, Dak Nong, Dak Lak, និង Binh Phuoc (ស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍) បានលើកឡើងនូវអនុសាសន៍ មួយចំនួន ដើម្បីពង្រីកតួនាទីរបស់សភានៃប្រទេសទាំងបីក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបីរបស់កម្ពុជា ឡាវ និងវៀតណាម ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

