នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ លីទុយអានី លោក Gabrielius Landsbergis។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេស លីទុយអានី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កសិផល រុក្ខផល និងជលផល វៀតណាម ដើម្បីមានវត្តមានកាន់តែច្រើនឡើងនៅក្នុងទីផ្សាររបស់ប្រទេសនេះ។ ក៏ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានពិភាក្សាជាមួយរដ្ឋមន្ត្រី លោក Gabrielius Landsbergis អំពីវិធានការមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន អប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ កសិកម្ម ពលកម្ម ជាដើម។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បាន សម្ដែងបំណងចង់ឱ្យវៀតណាមពិចារណា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ការនាំចូលផលិតផលកសិកម្មរបស់លីទុយអានី ដូចជាសាច់គោ បសុបក្សី ពង…..ចូល ទីផ្សារវៀតណាម៕

