នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ពង្រីកយន្តការនៃកិច្ចសន្ទនា គោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ក្រុមការងាររួម ការផ្លាស់ប្តូរព័ត៌មាន ចារកម្ម; រក្សាកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល; ពង្រឹងកិច្ចសហប្រតិ បត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ; ពន្លឿនកិច្ច សហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ការជួយសង្គ្រោះ ពេទ្យយោធា; បន្តត្រួត ពិនិត្យ និងសុក្រិតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin។ (រូបថត៖ VOV) |
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup រដ្ឋមន្ត្រី ទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងគណៈ ប្រតិភូជាន់ខ្ពស់ រក្សាយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ។ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឱ្យលោករដ្ឋមន្ត្រី Lee Jong-sup យកចិត្តទុកដាក់ជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យជំនះពុះពារលើផលវិបាកដោយសង្គ្រាម ក្នុងនោះមាន “គម្រោង សកម្មភាពគ្រាប់បែកមីនដើម្បីភូមិសន្តិភាពវៀតណាម - កូរ៉េខាងត្បូង” ដំណាក់កាលឆ្នាំ ២០២២ - ២០២៦។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Shri Rajnath Singh។ (រូបថត៖ Twitter) |


