![]() |
អនុស្សារណនៃការយោគយល់គ្នាខាងលើនេះត្រូវ បានចុះហត្ថលេខារវាង ប្រធាន VBF លោក Do Ngoc Thinh និងប្រធានក្រុមប្រឹក្សា ADRC លោងស្រី Delcy Lagones de Anglim។ យោងតាមអនុស្សារណនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងជម្រុញកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការផ្គត់ផ្គង់ព័ត៌មានអំពីច្បាប់សមស្របនឹង ការកំណត់ច្បាប់របស់ប្រទេសនិមួយៗ និងការផ្លាស់ប្តូរគណៈប្រតិភូស្រាវជ្រាវ សិក្សារៀនសូត្របទពិសោធន៍ទៅវិញទៅមកជាដើម។ អញ្ជើញថ្លែងមតិក្នុងពិធី នេះ លោក Do Ngoc Thinh បានសង្កត់ធ្ងន់អំពីតួនាទីរបស់មេធាវីក្នុងការ ដោះស្រាយជំលោះ ជាពិសេសគឺក្នុងការវិវាទអំពីអាជីវកម្ម ពាណិជ្ជកម្ម ក្នុងនោះ មានការដោះស្រាយដោយសន្តិវិធីត្រូវបានវាយតល្លៃខ្ពស់ផងដែរ។ ហេតុដូច្នេះ ហើយការបណ្តុះបណ្តាលនិងបំប៉នជំនាញវិជ្ជាជីវៈសំរាប់មេធាវីដើរតួនាទីដ៏ សំខាន់ក្នុងការដោះស្រាយជំលោះ ជាពិសេសក្នុងសកម្មភាពផ្សះផ្សារពាណិជ្ជកម្ម ផងដែរ៕

