នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបធ្វើការជាមួយអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម អូស្ត្រាលី (CSIRO)។ (រូបថត៖ VNA) |
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យាឈានមុខគេលើពិភពលោករបស់អូស្ត្រាលី
(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមីនា នៅរដ្ឋធានី Canberra បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញទៅទស្សនា និងធ្វើការនៅអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្ម អូស្ត្រាលី (CSIRO) ដែលជាអង្គការមួយក្នុងចំណោមអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពហុជំនាញធំជាងគេលើពិភពលោក។

