![]() |
ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Chi Dung បានរួមជាមួយក្រុមការងារក្រសួងផែនការនិងវិនិយោគវៀតណាម បានផ្តោតសំខាន់លើសកម្មភាពសិក្សាស្រាវជ្រាវវិទ្យា សាស្ត្រ ការច្នៃប្រឌិតបច្ចេកវិទ្យាក៏ដូចជាការបណ្តុះបណ្តាលប្រភពធនធានមនុស្សរបស់សម្ព័ន្ធក្រុមហ៊ុនឈានមុខនៅប្រទេសអាល្លឺម៉ង់។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនទាំងអស់នេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានសម្តែងនូវបំណងប្រាថ្នា ដែលចង់ឲ្យ Siemens, SAP និង Fraunhofer យកចិត្តទុកដាក់បន្ថែមទៀតនិងធ្វើការវិនិយោគច្រើនទៀតចូលក្នុងទីផ្សារវៀតណាម ដូចជាការបង្កើតរោងចក្រផលិតបន្ទះសូឡាប្រើកាំរស្មីពន្លឺព្រះអាទិត្យ និងវាយោអគ្គីសនីដើម្បីឆ្លើយតបទៅនឹងតំរូវការថាមពលកកើតឡើងវិញ នៃទីផ្សារ វៀតណាមនិងតំបន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ធ្វើការឆ្លើយតបវិញ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Siemens, SAP និង Fraunhofer បានបង្ហាញការចំណាប់អារម្មណ៍ដ៏ពិសេសលើទីផ្សារវៀតណាម មានបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការនិងការវិនិយោគបច្ចេកវិទ្យារវាងប្រទេសទាំងពីរផងដែរ៕

