នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងរតនាគារអាមេរិកឆាប់ទទួល ស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម; បង្កើនកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ហិរញ្ញវត្ថុ ការបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន... រីឯខ្លួន វិញ រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានឲ្យដឹងថា នឹងជំរុញ ឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ; អះអាងនូវការ គាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអាមេរិកលើវិស័យ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្ដូរថាមពលបៃតង កិច្ចសហប្រតិបត្តិការទប់ទល់នឹងបម្រែប ម្រួលអាកាសធាតុ ការអប់រំ និងបណ្តុះបណ្តាល ជាដើម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan។ (រូបថត៖ VNA) |

