ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សន្និសីទនេះទាក់ទាញការ ចូលរួមរបស់តំណាងប្រមាណ៦០០នាក់ ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មជ្ឈឹម តំបន់ និងតំណាងមជ្ឈដ្ឋានសហគ្រិនជាតិនិងអន្តរជាតិ។ លោក Nguyen Dinh Son អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវវិទ្យា Rung Hoa Da Lat បានឲ្យដឹងថា៖

“ការទាក់ទាញទុនវិនិយោគចូលក្នុងវិស័យកសិកម្មកំពុងជួបប្រទះនឹង ឧបសគ្គជាច្រើន។ ចំពោះបញ្ហាទុន ប្រសិនបើគ្មានទុនកម្ចីក្នុងរយៈពេលមធ្យម និងយូរអង្វែង គឺពិបាកអភិវឌ្ឍន៍ណាស់។ ម្យ៉ាងទៀតនាបច្ចុប្បន្ន ក្រសួងកសិកម្ម គ្រប់គ្រងពូជថ្មីយ៉ាងតឹងរឹងណាស់។ នាពេលយើងខ្ញុំនាំចូលមក វៀតណាម គឺ ទាមទារឲ្យមានបែបបទស្មុគស្មាញជាច្រើន ដោយហេតុនេះ ពិបាកណាស់ដើម្បី បង្កើតឡើងផលិតផលថ្មីដែលមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។ ទី៣គឺ ធ្វើផលិតកម្មកសិកម្មប៉ុន្តែយើងគ្មានមូលនិធិដីធ្លីដើម្បីជួយឧបត្ថម្ភសហគ្រាស គឺពិបាកក្នុងការទាក់ទាញទុនវិនិយោគ”។

សន្និសីទនេះគឺសំដៅរិះរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសំរាប់ ការអភិវឌ្ឍកសិកម្ម បើកផ្លូវសំរាប់សហគ្រាសជាតិនិងអន្តរជាតិបោះទុនយ៉ាងខ្លាំង ក្លាថែមទៀតចូលក្នុងវិស័យកសិកម្ម៕