តំណាងនៅវេទិកា ចែករំលែកបទពិសោធន៍អំពីការធ្វើជាឪពុកឲ្យបានត្រឹមត្រូវ។ (រូបថត៖ VOV) |
វេទិកានេះផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនបទ ពិសោធន៍ នៅពេលកៀងគរបុរស និងកុមារាឱ្យចូលរួមក្នុងការជំរុញសមភាពយេនឌ័រ បញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារ។ តាមនោះ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅវៀតណាម។ លោក Nguyen Kien អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍សង្គមបានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ មានបុរសជាច្រើនក្រុមដែលកំពុងរួមដៃគ្នាដោះស្រាយបញ្ហាអំពើ ហិង្សាយេនឌ័រ ដូចជាក្រុមដែលបង្រៀនគ្នាពីរបៀបធ្វើជាឪពុកឲ្យបានត្រឹមត្រូវ ឬក្លឹប បុរសនៅទីក្រុង Da Nang ដែលបង្រៀនគ្នាពីរបៀបគោរពប្រពន្ធបន្ថែមទៀត ហើយ បង្រៀនគ្នាពីរបៀបធ្វើម្ហូបអាហារ។ ចូរចាប់ផ្តើមជាមួយរឿងតូចតាចបំផុត។ នៅពេល ដែលយើងមានការយោគយល់ ចែករំលែក ហើយយល់ឃើញពីតួនាទីពិតប្រាកដរបស់ ខ្លួន យើងជាផ្នែកមួយនៃសង្គម ក្នុងគ្រួសារ យើងធ្វើការងាររបស់យើងបានត្រឹមត្រូវ នោះពិតជាសមភាពយេនឌ័រ”៕

