អញ្ជើញថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត លោក Dang Nguyet Anh អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមវៀតណាម បានឲ្យដឹងថា៖ ផលិតកម្ម និងការជ្រើសរើសបុក្គលិកត្រូវបានចាត់ទុក ជាកត្តាសំខាន់ៗចំនួន ២ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជាតិ។ ឧស្សាហកម្ម 4.0 គឺជារបត់១ផ្លោះក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោក នាំមកនូវវឌ្ឍនភាពដោយឆាប់រហ័ស និងចីរភាព។ ក្នុងរយៈពេល 30 ឆ្នាំ ចាប់ពីពេលអនុវត្តន៍ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មមក វៀតណាមទទួលបានល្បឿនកំណើនខ្ពស់បង្គួរ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ ហេតុដូច្នេះ វៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗលើវិស័យទាំងបី ដើម្បីបង្កើតសសរទ្រូងនៃកំណើនគ្របដណ្ដប់។

នៅក្នុងសិក្សាសាលានេះ អង្គប្រជុំបានប្រមូលផ្ដុំពិភាក្សាទៅលើវិធីជំរុញឧស្សាហកម្ម 4.0 គ្របដណ្តប់នៅវៀតណាម ព្រមទាំងកំណត់ប្រធានបទសិក្សាស្រាវជ្រាវនាពេលអនាគត និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួន ដើម្បីជំរុញឧស្សាហកម្ម 4.0 ឲ្យគ្របដណ្តប់ថែមទៀត៕