យោងតាមអគ្គស្នងការនគរបាលជាតិថៃ នាយឧត្តមសេនីយ៍ Torsak Sukvimol បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទាំង២នាក់ សុទ្ធតែជាស្ត្រីនិងជាជនបរទេស ដែលម្នាក់មានសញ្ជាតិចិន និងម្នាក់ទៀតមានសញ្ជាតិមីយ៉ាន់ម៉ា។ ក្នុងចំណោមអ្នករងរបួសទាំង៥នាក់នោះ មានបុរសចិន១នាក់ ស្រី្តជនជាតិឡាវម្នាក់ និងជនជាតិថៃ៣នាក់ ។

លោកឧត្តមសេនីយ Torsak បានបញ្ជាក់ផងដែរថា ជនសង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនេះ គឺជាបុរស អាយុ ១៤ ឆ្នាំម្នាក់។ ក្មេងជំទង់រូបនេះធ្លាប់បានទៅព្យាបាលបញ្ហាផ្លូវចិត្តនៅមន្ទីរពេទ្យ Rajavithi ក្នុងទីក្រុងបាងកក។ នៅពេលឆែកឆេរបន្ទប់របស់ក្មេងជំទង់រូបនេះនៅផ្ទះ ប៉ូលីសថៃបានរកឃើញគ្រាប់កាំភ្លើងជាច្រើន ហើយបានរកឃើញនៅលើទូរស័ព្ទរបស់ជនសង្ស័យមានវីដេអូរបស់ជនសង្ស័យកំពុងហាត់ប្រើកាំភ្លើង៕