ទិដ្ឋភាពនៃកន្លែងកើតហេតុនៅផ្សារណូអែល Strasbourg (ភាគខាងកើតនៃប្រទេសបារាំង)

យោងតាមរដ្ឋអាជ្ញា លោក Remy Heitz បានឲ្យដឹងថា មុខសញ្ញាដែលបានផ្ទុះអាវុធនៅទីក្រុង Strasbourg បានស្រែកហោរពាក្យថា "Allahu Akbar" នៅពេលដែលធ្វើការវាយប្រហារនេះដែរ។ មុខសញ្ញានេះក៏ត្រូវបានកាត់ទោស ២៧ ដងនៅប្រទេសបារាំង អាល្លឺម៉ង់ និងស្វីស។ ការផ្ទុះអាវុធនៅទីក្រុង Strasbourg បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ត្រូវបានស្លាប់និង រងរបួសចំនួន ១៣ នាក់ ។ នាថ្ងៃទី១២ ខែធ្នូ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានជូនដំណឹងថាអាជ្ញាធរប្រទេសនេះបានចេញបញ្ជាឲ្យហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាបណ្តោះអាសន្ន នៅទីក្រុង Strasbourg៕