![]() |
កិច្ចប្រជុំវង់ទី ២ ដើម្បីដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងនឹងប្រព្រឹត្តិទៅនាចុងខែវិច្ឆិកានេះ នៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទេសស្វីស។
នាថ្ងៃទី ៨ ខែវិច្ឆិកាក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូងបានប្រកាសពីការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីដោះស្រាយភាពតានតឹងជាមួយជប៉ុនយ៉ាងឆាប់រហ័ស ដើម្បីបើកផ្លូវសម្រាប់ទីក្រុងតូក្យូដកហូតវិធានការរឹតត្បិតចេញ។
ការចរចាទាំងនេះ គឺជាផ្នែកមួយនៃដំណើរការដោះស្រាយជម្លោះ តាមបទបញ្ញត្តិរបស់ WTO។ កាលពីខែមុន មន្ត្រីនៃប្រទេសទាំងពីរបានបើកកិច្ចចរចាដើមដំបូងនៅ ទីក្រុងហ្សឺណែវ (ស្វីស) បន្ទាប់ពីទីក្រុងសេអ៊ូលបានស្នើឲ្យ WTO វិធានការរឹតត្បិតការនាំចេញរបស់ទីក្រុងតូក្យូ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងណាមួយ ក្នុងការចរចាទាំងនេះផងដែរ៕

