![]() |
ថ្លែងមតិនៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Itsunori Onodera បានអះអាងថានេះគឺជាការបោះ ជំហានដ៏សំខាន់មួយ សំដៅបង្កើនការយល់ដឹងនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាង ជប៉ុននិងចិន។ យោងតាមលោក Onodera បានឲ្យដឹងថា ភាគីទាំងពីរកំពុងត្រៀមរៀបបង្កើតខ្សែទូរស័ព្ទ Hotline រវាងមន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្រៅពីនេះ ភាគីទាំងពីរនឹងរៀបចំជំនួបថ្នាក់មន្ត្រីជំនាញ និងមន្ត្រីជាន់ខ្ពស់ សំដៅសិក្សាស្រាវជ្រាវលើបញ្ហាប្រព័ន្ធទំនាក់ទំនង ដ៏ដូចជាបច្ចេកទេស ដែលត្រូវដោះស្រាយផងដែរ៕

