ប្រជុំកោះ Senkaku/Diaoyu (រូបថត៖ EPA)

យន្តការនេះ ទាក់ទិនដល់ប្រជុំកោះ Senkaku ដែលកំពុងត្រូវបានជប៉ុនកាន់កាប់ ប៉ុន្តែចិនក៏ ប្រកាសអធិបតេយ្យភាពហើយហៅថាប្រជុំកោះ Diaoyu ដែរ។ កិច្ចព្រមព្រៀង ស្ដីពីយន្តការនេះត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងសមភាគីចិនលោក Li Keqiang កាលពីសប្ដាហ៍មុនបានផ្លាស់ប្ដូរលិខិត ដោយមានបំណងកែលំអទំនាក់ទំនងទ្វេភាគី៕