![]() |
សេចក្តីសម្រេចនេះត្រូវបានដាក់ចេញបន្ទាប់ពីមានការព្រួយបារម្ភអំពីការរំលោភបំពានសន្តិសុខដែលបានធ្វើឱ្យសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតហាមឃាត់សម្ព័ន្ឌក្រុមហ៊ុនចិនចំនួន ២ ពីការផ្គត់ផ្គង់ផលិតផលហេដ្ឋារចនាសម្ព័ន្ធ។
មន្ត្រីផ្នែកសន្តិសុខបណ្តាញអ៊ីនធ័រណែតមកពីក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធនានានៅក្នុងរដ្ឋាភិបាលជប៉ុន បានឯកភាពគ្នាស្តីពីផែនការខាងលើនេះ ក៏ប៉ុន្តែមិនបានលើកឈ្មោះសម្ព័ន្ឌក្រុមហ៊ុនចិនចំនួនពីរនេះដើម្បីជៀសវាងពីការប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានសញ្ញាកំពុងកែលម្អឡើងវិញនោះទេ។ អាមេរិកបានស្នើប្រទេសជាសម្ព័ន្ធមិត្តគួរតែជៀសវាងការប្រើប្រាស់ផលិតផលរបស់សម្ព័ន្ធក្រុមហ៊ុន Huawei Technology និង ZTE Corp ដោយសារផលិតផលទាំងនេះអាចផ្ទុកមេរោគដែលវាយប្រហារតាមរយៈបណ្តាញអ៊ីនធ័រណែតផងដែរ៕

