រដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Toshimitsu Motegi (រូបថត៖ Kyodo News)

ថ្លែងនៅសន្និសីទជំនាញមួយកាលពីថ្ងៃទី២ ខែធ្នូ នៅទីក្រុងតូក្យូ រដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Toshimitsu Motegi បានអោយដឹងថា តំបន់សេដ្ឋកិច្ចរដ្ឋ និងឯកជនរបស់ជប៉ុននឹងរួមវិភាគទានក្នុងរយៈពេល៣ឆ្នាំ (២០២០-២០២២) សំដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រគល់សិទ្ធិអោយនារីនិងការពារបរិស្ថានធម្ម ជាតិ។ ក្នុងកញ្ចប់ទឹកប្រាក់៣ពាន់លានដុល្លាអាមេរិកពោលខាងលើ ១,២ពាន់ លាននឹងមកពីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)។ សេចក្ដីប្រកាសពោលខាងលើត្រូវបានចេញក្រោយពីនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo កាលពីខែវិច្ឆិកាកន្លងទៅ បានសន្យាបង្កើនទ្វេដងទុនវិនិ យោគនិងទុនកម្ចី សំដៅជួយឧបត្ថម្ភដល់អាស៊ាន៕