ជប៉ុនត្រៀមខ្លួនជាស្រេចទប់ទល់នឹងនឹងព្យុះទីហ្វុងពីរបន្ទាប់ពីព្យុះទីហ្វុង Hagibis (រូបថត៖ TTXVN)

នាថ្ងៃទី ២១ ខែតុលា ស្ថាប័នឧតុនិយមជប៉ុនបានជូនដំណឹងថាព្យុះទីហ្វុងមួយបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Shikoku ភាគនិរតីនៃប្រទេសជប៉ុន។ ព្យុះនេះកំពុងធ្វើចលនាតាមទិសភាគឦសាន ដោយមានកម្លាំងខ្យល់បោកបកនៅចំកណ្តាលផ្ចិតនៃព្យុះឡើងដល់ ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមនឹងនេះដែរនៅភាគខាងត្បូងប្រទេសជប៉ុននៅក្នុងសប្តាហ៍នេះ គេក៏បានព្យាករណ៍ថានឹងទទួលរងនូវព្យុះទីហ្វុងដ៏សាហាវមួយផ្សេងទៀតផងដែរ៕