![]() |
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង Misawa រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itunori Onodera បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះវិធានការដាក់ទណ្ឌកម្មថ្មីៗរបស់វ៉ាស៊ីនតោន ហើយចាត់ទុកថាជំហាននេះនឹងជួយបង្កើនសម្ពាធទៅលើព្យុងយ៉ាង។
ក៏នាថ្ងៃដដែល ថ្លែងមតិក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Thomas Shannon នៅក្រុងវ៉ាស៊ីនតោននោះ ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន លោក Kentaro Sonoura ក៏បានសម្ដែងការគាំទ្ររបស់ជប៉ុនចំពោះការដែលអាមេរិកដាក់ទណ្ឌកម្មថ្មីៗទៅលើសាធារណរដ្ឋ ប.ប.កផងដែរ៕

