ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV5) |
“ជ័យជំនះលើផ្ទៃមេឃហាណូយគឺជាលទ្ធផលនៃយុទ្ធនាការការពារដែនអាកាសហាណូយ-ហាយហ្វុង ដែលបានវាយឲ្យបរាជ័យនូវ ការវាយឆ្មក់យុទ្ធសាស្ត្រតាមជើង អាកាសក្នុងទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយបង្ខំឲ្យរដ្ឋា ភិបាលអាមេរិកត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកលើភាគខាងជើង ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម ស្តារសន្តិភាពឡើងវិញនៅវៀតណាម ដកទ័ពទាំងអស់វិលត្រឡប់មកប្រទេសវិញ បង្កើតឡើងរបត់ប្រវត្តិសាស្ត្រសម្រាប់ កងទ័ពនិងប្រជាជនវៀតណាម ដើម្បីនាំបុព្វហេតុតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះ ជាតិឈានទៅដល់ជ័យជំនះពេញលេញ”។
សិក្ខាសាលាបានបញ្ជាក់ថា ជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជាតិវីរភាពមួយ ដែលបានប្ដេជ្ញាចិត្តប្រយុទ្ធដោយ ស្មារតី “គ្មានអ្វីមានតម្លៃជាងឯករាជ្យនិងសេរីភាព” ប៉ុណ្ណោះទេ ថែមទាំងក៏ជាជ័យជំនះ នៃសង្គ្រាមយុត្តិធម៌មួយដែលទទួលបានការគាំទ្រពីប្រជាជនជឿនលឿនលើទូទាំងពិភពលោកទៀតផង៕
ក្នុងអំឡុងពេល ១២ ថ្ងៃនិងយប់ (ចាប់ពីថ្ងៃទី ១៨ - ២៩ ខែធ្នូ ឆ្នាំ ១៩៧២) កងទ័ព និងប្រជាជនភាគខាងជើងវៀតណាម បានអនុវត្តន៍យុទ្ធនាការការពារដែនអាកាសហាណូយ - ហាយហ្វុង ដែលបានវាយឲ្យបរាជ័យនូវការវាយឆ្មក់របស់អាមេរិក ដោយបានបាញ់ទម្លាក់យន្តហោះជាច្រើនប្រភេទចំនួន ៨១ គ្រឿង ក្នុងនោះមានយន្តហោះ B-៥២ ចំនួន ៣៤ គ្រឿង បង្ខំឱ្យរដ្ឋាភិបាលអាមេរិកត្រូវប្រកាសបញ្ឈប់ការទម្លាក់គ្រាប់បែកលើភាគខាងជើង ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣) បញ្ចប់សង្គ្រាម ស្តារសន្តិភាពឡើងវិញនៅវៀតណាម។

