ដើម្បីកត់សម្គាល់ព្រឹត្តិការណ៍នេះ អ្នកយកព័ត៌មានរបស់ កាណាល់បារាំង ២៤ ក៏មានកម្មវិធីពិសេសដែលឧទ្ទេសនាមអំពីប្រទេសវៀតណាម ដូចជា "វៀតណាម ក្លាយទៅជាគូប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅតំបន់អាស៊ី" ដោយឧទ្ទេសនាមអំពី ក្តីស្រឡាញ់កីឡាបាល់ទាត់យ៉ាងពេញទំហឹងរបស់ប្រជាជនវៀតណាម និង មាតិកាព័ត៌មានសំខាន់អំពី “ការរីកចំរើនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម” ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចនៅ វៀតណាម ព្រមទាំង បទយកព័ត៌មាន "Rehahn Croquevielle វៀតណាម តាមរយៈកញ្ចក់ម៉ាស៊ីនថតរូប" ដែល ឧទ្ទេសនាមអំពីអ្នកថតរូបជនជាតិបារាំង កំពុងរស់នៅវៀតណាមដែលបានថតរូបជនជាតិចំនួន ៥៤ របស់វៀតណាម ។
កម្មវិធីពិសេសនេះនឹងត្រូវបានចាក់បញ្ចាំងទៅទូទាំងភពលោកនៅម៉ោង 11:45 នាទី ព្រឹកថ្ងៃទី ២៤ ខែឧសភា (តាមម៉ោងវៀតណាម) ដោយភាសាទាំង ៤ រួមមាន ភាសាអង់គ្លេស បារាំង អេស្ប៉ាញ និង អារ៉ាប់៕
